Photos of Pope Francis Funeral

    ព័ត៌មានរូបភាព៖ ព្រះសពរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កំពុងតែស្ថិតក្នុងរដ្ឋនៅវិហារ Santa Martha ក្នុងក្រុងវ៉ាទីកង់។ តបតាមការស្នើសុំរបស់សម្តេចប៉ាបមុនសោយទិវង្គត សាកសពរបស់សម្តេចប៉ាបត្រូវបានគេដាក់នៅក្នុងមឈូសទល់មុខនឹងឈើឆ្កាងរបស់ព្រះយេស៊ូ ដោយធ្វើពិធីបុណ្យសពដូចសម្តេចប៉ាបពីមុន។ នេះជាបំណងចុងក្រោយរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ដែលចង់ដាក់ព្រះរាជសពខ្លួនក្នុងមឈូសឈើសាមញ្ញមួយដែលមានស្រទាប់ស័ង្កសី។

    គួរបញ្ជាក់ថាសម្តេចប៉ាបដែលមានឈ្មោះដើម លោក Jorge Mario Bergoglio រឺហៅឈ្មោះម្យ៉ាងទៀតសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានសោយទិវង្គតក្នុងជន្មាយុ ៨៨ឆ្នាំក្រោយពីបានធូរស្បើយពីជំងឺដង្ហើមធ្ងន់ធ្ងរមួយរយៈពេល។ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ជាប្រមុខនៃព្រះវិហារកាតូលិក ទ្រង់ប្រសូតនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ១៩៣៦ នៅទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ហើយបានបង្កើតប្រវត្តិសាស្ត្រនៅឆ្នាំ ២០១៣ នៅពេលដែលរូបទ្រង់បានក្លាយជាសម្តេចប៉ាបបន្ទាប់ពីការលាលែងពីតំណែងរបស់សម្តេចប៉ាប Benedict XVI ដោយសម្តេចប៉ាបពីមុនបានទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ ។
    ការសោយទិវង្គតរបស់ទ្រង់ត្រូវបានប្រកាសដោយលោក Kevin Farrell នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយវ៉ាទីកង់។ លោកបានបាននិយាយថា៖ «បងប្អូនជាទីស្រឡាញ់គ្រប់គ្នា ខ្ញុំសូមប្រកាសអំពីមរណភាពរបស់ព្រះបិតាដ៏បរិសុទ្ធ ហ្វ្រង់ស៊ីស្កូ ។
លោកបានសរសេរៀបរាប់ទៀតថា«ដោយមានការដឹងគុណយ៉ាងខ្លាំងចំពោះគំរូរបស់លោកក្នុងនាមជាសិស្សពិតរបស់ព្រះអម្ចាស់យេស៊ូវ យើងសូមគោរពដល់ព្រះវិញ្ញាណក្ខន្ធរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ចំពោះសេចក្តីស្រឡាញ់ដ៏មានមេត្តានិងគ្មានទីបញ្ចប់របស់លោក»។
រូបភាពពីបុរីវ៉ាទីកង់










Post a Comment

Previous Post Next Post