Merry Christmas 24 December,2023 In Battambang Parish

រាត្រីកម្មវិធីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត

[ English Below ]

    នៅរាត្រីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិកបាត់ដំបង បានប្រារព្ធកម្មវិធីអបអរសាទរបុណ្យព្រះយេស៊ូប្រសូតដោយមានការសម្តែងរឿងផ្សេងៗតាមលំនាំព្រះគម្ពីរ ក្នុងនោះរួមមានរឿង៖ អាដាំ អេវ៉ា និងជីវប្រវត្តិកំណើតព្រះយេស៊ូប្រសូត។ ក្នុងកម្មវិធីដែរមានការអញ្ជើញចូលរួមពីលោកអភិបាល លោកបូជាចារ្យ បងប្រុសបងស្រី យុវជន-យុវនារី គ្រីស្តបរិស័ទ ពុទ្ធបរិស័ទ ឥស្លាមបរិស័ទ រួមទាំងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយក្នុងខេត្តបាត់ដំបង ដោយមានការដាក់តាំងលក់ទំនិញ ល្បែងកម្សាន្ត ការបាញ់កាំជ្រួច និងម្ហូបផ្សេងៗផងដែរ។ សូមបញ្ជាក់ផងដែរថា​ ការសម្តែងរឿងនេះផងដែរ រៀបចំឡើងដោយគណកម្មការព្រះសហគមន៍កាតូលិកបាត់ដំបង សហការជាមួយក្រុមយុវជនព្រះសហគមន៍បាត់ដំបង។ កម្មវិធីនេះប្រព្រឹត្តទៅដោយមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ២៥ និង២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបរិវេណព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ ( ពេទ្យយាយជី ) ស្ថិតនៅក្នុងភូមិរំចេក ១ សង្កាត់រតនៈ ខេត្តបាត់ដំបង៕

Merry Christmas 2023

    On the night of December 24, 2023, the Catholic Church of Battambang celebrated the Nativity with a biblical performance, including: Adam Eve and the Birth of Jesus Christ. The program was attended by the Bishop, priests, brothers, sisters, youths, Christians, Buddhists, Muslims, as well as people near and far in Battambang, with the sale of goods, games, fireworks and other food. Also. Please also note that this performance is also organized by the Battambang Parish Committee in collaboration with the Group of Youth of Battambang. This program will take place for 3 days, from December 24th, 25th and 26th, 2023, in the Church of the Assumption of the Blessed Virgin Mary (Pet Yiey Chee) in Romchek 1 Village, Rattanak Sangkat. Battambang.































Post a Comment

Previous Post Next Post