Christians clean up the environment around the church

 គ្រីស្តបរិស័ទរួមគ្នាសម្អាតបរិស្ថានជុំវិញព្រះវិហារ

[ English Below ]

  នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០២៣ ព្រះសហគមន៍កាតូលិកបាត់ដំបងមូលមតិរួមស្របតាមការណែនាំរបស់សម្តេចប៉ាបក្នុងការបំពេញកិច្ចការរួមគ្នាជាធ្លុងតែមួយក្នុងប្រកាសដំណឹងល្អ ដោយបានរួមគ្នាទាំងក្មេងទាំងចាស់ប្រុសស្រីបានធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការថែទាំ និងសម្អាតបរិវេណព្រះវិហារដើម្បីបង្កើនសោភ័ណ្ឌភាពបន្ថែមទៀត។

ដោយមានការផ្តួចផ្តើមដោយគណកម្មការព្រះសហគមន៍ ព្រមទាំងលោកបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ផ្ទាល់ និងសហការជាមួយបងប្អូនគ្រីស្តបរិស័ទ យុវជនយុវនារី និងតាមមណ្ឌលព្រះសហគមន៍ផ្សេងៗ។ លោកបូជាចារ្យ កាឡុស បានមានប្រសាសន៍កោតសរសើរបងប្អូនទាំងអស់យ៉ាងខ្លាំង ដែលបងប្អូនចេះធ្វើការរួមគ្នាដោយមានស្នាមញញឹម។

លោកបានបន្ថែមទៀតថា លោកសង្ឃឹមថាបងប្អូនបន្តបេសកកម្មរបស់ព្រះជាមួយនេះបន្តទៅមុខរួមគ្នា៕

Christians clean up the environment around the church

    On Sunday afternoon, January 7, 2023, the Catholic Community of Battambang consensus in accordance with the pope's instructions to work together as one in the proclamation of the gospel, working together, young and old, men and women. Diligently maintain and clean the church grounds to further enhance the aesthetics. Initiated by the parish committee as well as the priest in charge of the parish themsalve and in collaboration with the Christian community, young men and women, and the parish. Priest Carlos praised all of you for working together with a smile.
He added that he hoped that the brothers and sisters of God would continue their mission together.



























Post a Comment

Previous Post Next Post