Transfering For new Mission of Fr. Carlos and Fr. Manoj

   អភិបូជាផ្ទេរមុខងារទទួលខុសត្រូវព្រះសហគមន៍


  នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ អភិបូជាអរព្រះគុណព្រះជាម្ចាស់ អាទិត្យទី២ ក្នុងរដូវរង់ចាំ និងពិធីផ្ទេរមុខងារដល់លោកបូជាចារ្យ កាឡូស អេឌូអាដូ អោយទទួលខុសត្រូវព្រះសហគមន៍កាតូលិកបាត់ដំបង និងថ្លែងអំណរគុណលោកបូជាចារ្យ ម៉ានុច កុមារឯកា ដែលបានបម្រើព្រះសហគមន៍បាត់ដំបងអស់រយៈពេល៦ឆ្នាំកន្លងមក ហើយលោកបូជាចារ្យម៉ានុច ទទួលខុសត្រូវព្រះសហគមន៍ខ្នាចរមាស មណ្ឌលសុខភាព( ពេទ្យយាយជី) ក្រុមស្រែ និងសាលាមត្តេយ្យពន្លកថ្មី ។ អភិបូជានេះមានលោកអភិបាលទេព ច័ន្ទពិសិដ្ឋ ជាអធិបតីភាព លោកបូជាចារ្យ បងស្រី បងប្រុស និង បងប្អូនគ្រីស្តបរិស័ទយ៉ាងច្រើន។ ក្នុងធម្មទេសនាលោកអភិបាលបានមានប្រសាសន៍អោយយើងទាំងអស់គ្នាចេះលើកទឹកចិត្តគ្នា ដើរទៅមុខជាមួយគ្នា ដោយសារមានចិត្តមេត្តាករុណា ហើយកែប្រែចិត្ត និងយកគំរូបតាមលោកយ៉ូហានបាទីស្ត ។  គួរបញ្ជាក់ផងដែរថា លោកបូជាចារ្យកាឡូស ទទួលខុសត្រូវព្រះសហគមន៍បាត់ដំបង និងស្នឹង។

On the morning of December 10, 2023, the Mass will thank God for the second week of Advent Season and the transfer of duties to Fr. Carlos Eduardo to be in charge of the Catholic Community of Battambang (Pet Yiey Chee) and thank Fr. Manoj Komar Eka Having served the Battambang community for the past six years, Priest Manoj is in charge of the Khnachormeas Community, the health center (Pet Yiey Chee), the Rice Field group and Ponlok Thmey kindergarten. The Mass was presided over by Mgr. Tep Chanpiseth, and many of priests, sisters, brothers and sisters. In his sermon, the Bishop encouraged all of us to move forward together out of compassion and repent and follow the example of John the Baptist. It should also be noted that Priest Carlos is responsible for the Battambang and Snoung communities.










Post a Comment

Previous Post Next Post