History of the Church of the Parish of Mary, Mother of the Church (Ta Om Village Catholic Community)

ប្រវត្តិសង្ខេបព្រះវិហារព្រះនាងម៉ារី ជាមាតានៃព្រះសហគមន៍ (ព្រះសហគមន៍កាតូលិកភូមិតាអំ)

===========================================================================

[ English Below ]

    ព្រះវិហារ «ព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍» ព្រះសហគមន៍កាតូលិកភូមិតាអំ ស្ថិតនៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ព្រះសហគមន៍កាតូលិកភូមិតាអំ កើតឡើងនៅឆ្នាំ១៨៨១ ។ ព្រះវិហារនេះត្រូវបានកសាងឡើងនៅ ចន្លោះឆ្នាំ១៩១០-ឆ្នាំ១៩២០ ហើយត្រូវបានបំផ្លាញក្នុងអំឡុងពេលសង្គ្រាម រវាងឆ្នាំ១៩៧០ដល់១៩៧៥ និងដល់ ១៩៧៩ ក្នុងរបបលន់នល់ និងរបបខ្មែរក្រហម។ នៅកំឡុងពេលនោះ សង្គ្រាមបានបំផ្លាញព្រះវិហារកាតូលិកនៅប្រទេសកម្ពុជាជាច្រើន និងមានគ្រីស្តបរិស័ទជាច្រើនត្រូវបានស្លាប់ និងគ្រីស្តមួយចំនួនទៀតភៀសខ្លួនទៅរស់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង និងភ្នំពេញ ។ នៅក្នុងឆ្នាំ២០០៣ អាជ្ញាធរបានយល់ព្រមប្រគល់ ព្រះវិហារព្រះនាងម៉ារីជាមាតានៃព្រះសហគមន៍ មកឲ្យព្រះសហគមន៍កាតូលិកវិញ។ ព្រះវិហារព្រះនាងម៉ារីជាមាតានៃ  ព្រះសហគមន៍មានប្រវែង១៣ម៉ែត្រ ៤តឹក និងបណ្តោយ ៣៧ម៉ែត្រ។  នៅឆ្នាំ២០០៤ ព្រះសហគមន៍កាតូលិក បានជួសជុលព្រះវិហារនេះជាបណ្ដោះអាសន្ន ហើយបានជួសជុលឡើងវិញរួចរាល់នៅឆ្នាំ២០២១។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជាមានអំណរសប្បាយ ដោយព្រះវិហារព្រះនាងម៉ារី ជាមាតានៃព្រះសហគមន៍នេះ ប្រសិទ្ធិពរព្រះវិហារដែលបានកែលម្អរ និងជួសជុលឡើងវិញជាស្ថាពរ ហើយបច្ចុប្បន្នព្រះសហគមន៍កាតូលិកភូមិតាអំ ទទួលខុសត្រូវដោយលោកបូជាចារ្យ គ្លិន ឌីយ៉ាស  ជាជនជាតិហ្វីលីពីន ៕

-------------------------------------------------------------------------

History of the Church of the Parish of Mary, Mother of the Church (Ta Om Village Catholic Community)

   The Church " Mary  Mother of the Church" Ta Om Catholic Church is located in Ta Om Village, Prasat Commune, Preah Net Preah District, Banteay Meanchey Province. Ta Om Catholic Community was established in 1881. The church was built between 1910 and 1920 and was destroyed during the war between 1970 and 1975 and 1979 during the Lon Nol and Khmer Rouge regimes. During that time, the war destroyed many Catholic churches in Cambodia, and many Christians were killed and some fled to Poipet, Banteay Meanchey, Battambang, Pailin, Koh Kong and Phnom Penh. In 2003, authorities agreed to return the Church of Mother Mary. The Church of the Parish of Mary, Mother of the Church is 13 meters by 4 meters and 37 meters long. In 2004, the parish temporarily renovated the church and completed it in 2021. On November 27, 2023, the parish in Cambodia rejoiced by the Church of Our Mother Mary, the church that blessed the church that was completely renovated and restored. Priest Diaz Glenn Philippinese..














Post a Comment

Previous Post Next Post