Closing Mass of 23rd Annual Pastoral Meeting 2023

 

    អភិបូជាបិទអង្គសិក្ខាសាលាប៉ាស្ទូរ៉ាល់ឆ្នាំ២០២៣

[ English Below ]

    អភិបូជាអរព្រះគុណព្រះជាម្ចាស់ និងបិទកម្មវិធីសិក្ខាសាលាស្តីអំពី ការដឹកនាំប្រកបដោយព្រះវិញ្ញាណដ៏វិសុទ្ធ ដើម្បីជួយព្រះសហគមន៍រួមដំណើរជាមួយគ្នា កាលពីថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ។ ក្នុងធម្មទេសនាលោកអភិបាលទេព ច័ន្ទពិសិដ្ឋ អភិបាលប្រចាំភូមិភាគបាត់ដំបង បានមានប្រសាសន៍ថា៖" យើងជាព្រះវិហារ និងជាព្រះកាយរបស់ព្រះអង្គ សូមឲ្យយើងចេះគោរពទីសក្ការៈ និងគោរពព្រះកាយរបស់ព្រះគ្រីស្ត" ។ លោកបានបន្ថែមទៀតថា៖ "ចំពោះសិក្ខាសាលានេះបង្រៀនយើងឲ្យកែប្រែរបៀបនៃការចូលរួម ដោយឲ្យយើងចេះស្តាប់គ្នា ហើយយើងម្នាក់ៗជាព្រះកាយ" ។ ក្នុងឱកាសនោះផងដែរ ព្រះសហគមន៍បាត់ដំបង មានអំណរសប្បាយស្វាគមន៍ប្រធាន និងក្រុមគ្រួសារបងស្រីឧបការគុណ មកទស្សនកិច្ច និងសួរសុខបងប្អូនគ្រីស្តបរិស័ទ និងបងស្រីឧបការគុណនៅបាត់ដំបង ។ ស្របពេលជាមួយគ្នានោះដែល បណ្ឌិតទេវវិទ្យាល័យ អ្នកស្រី គ្រីស្ទីនណា ដែលជាវាឃ្មិន ក្នុងសិក្ខាសាលា បានមានប្រសាសន៍ថ្លែងអំណរគុណ និងបង្ហាញពីចំណាប់អារម្មណ៍ផងដែឺរ ។


Thanksgiving Mass and Closing Ceremony of the Discernment and Leadership Workshop to Help the Community Come Together on November 9, 2023. In his sermon, Mgr Tep Chanpiseth, Bishop of Battambang Diocese, said: "We are the church and his body, let us know how to respect the shrine and the body of Christ.""This workshop teaches us to change the way we participate so that we can listen to each other and each of us is a body," he added. On that occasion, the Battambang community was happy to welcome the president and the family of the grateful sister to visit and visit the Christian brothers and sisters in Battambang. At the same time, Dr. Thessalonica, a Theological Seminary lecturer at the seminar, expressed her gratitude and interest.































Post a Comment

Previous Post Next Post