សូមជូន
ប្រវត្តិសង្ខេប
ព្រះសហគមន៍កាតូលិកបាត់ដំបង
នៅមុនសង្គ្រាមរវាងវៀតណាមនិងសៀម ក្នុងឆ្នាំ១៧៨៩ មានបងប្អូនគ្រីស្តបរិស័ទប្រមាណ១៥០០នាក់ តែងតែប្រមូលគ្នាអធិដ្ឋាន នៅតាមកន្លែងរៀងៗខ្លួនមានដូចជាភូមិធ្លោល ភូមិប្រាំបីឆោម។ ដែលភូមិទាំងពីរនេះស្ថិតតាមដងទន្លេងសាបក្បែររាជធានីលង្វែក។ ភូមិទាំងពីរនេះហើយ ដែលជាចំនុចផ្តើមនៃដើមកំណើតព្រះសហគមន៍បាត់ដំបងមុនគេបង្អស់។
បងប្អូនទាំងអស់នោះរស់នៅយ៉ាងសុខសាន្ត នាំគ្នាប្រកបការងារស្រែចម្ការតាមមាត់ទន្លេ។ តែមិនយូរប៉ុន្មានសង្គ្រាមបានកើតឡើង។ ប្រជាជនកម្ពុជាមួយចំនួនត្រូវចាប់ធ្វើជាឈ្លើយសឹកទៅឯប្រទេសសៀម។ នៅក្នុងនោះ ក៏មានគ្រីស្តបរិស័ទចំនួនប្រមាណជាង៩០០នាក់តាមឯកសារ ក៏ធ្វើជាឈ្លើយសឹកនៅប្រទេសសៀមនោះផងដែរ។
All of them lived in peace, working in the fields along the river. But soon war broke out. Some Cambodians were taken captive to Siam. There are also more than 900 Christians who are said to be prisoners of war in Thailand.
ក្នុងឆ្នាំ១៧៩០ មានលោកយ៉ូហាននៃព្រះយេស៊ូ បានធ្វើដំណើរមកពីប្រទេសចិនមកសួរសុខទុក្ខ និងប្រមែរប្រមូលបងប្អូនគ្រីស្តបរិស័ទខ្មែរទាំងអស់ដែលមានចំនួន៣០០នាក់រួមនឹងខេត្តពោធិ៍សាត់ឱ្យមករកទីលំនៅថ្មីនៅក្នុងខេត្តបាត់ដំបងដែលមានសុវត្ថិភាពគឺជាព្រះសហគមន៍យើងសព្វថ្ងៃនេះ។
In 1790, John of Jesus traveled from China to visit and gather all 300 Cambodian Christians, including Pursat, to find a safe place to live in Battambang. Is our community today.
មិនយូរប៉ុន្មានបេសកកម្មរបស់លោកត្រូវបានបញ្ចប់។ ក្រោយមកមានលោក ឡង់សេ ម៉ូបា ធ្វើដំណើរពីបាងកក បន្ទាប់ពីលោកទទួលបានដំណឹងថា នៅព្រះសហគមន៍នៅខេត្តបាត់ដំបង មានបងប្អូនគ្រីស្តបរិស័ទជាច្រើនកំពុងតែតែលតោល និងឃ្លាតឆ្ងាយពីព្រះសហគមន៍។ លោកបានប្រមូលបងប្អូនទាំងអស់អោយរស់ជុំគ្នា ហើយលោកបានធ្វើការជាច្រើនជាមួយបងប្អូននៅទីនោះ។ លោកបានអប់រំជំនឿ និងបានបកប្រែសៀវភៅជាច្រើនស្តីអំពីការប្រៀនប្រដៅអំពីព្រះយេស៊ូនិងព្យាការីជាច្រើន។
ក្នុងឆ្នាំ១៩៥៣ ព្រះសហគមន៍នៅកម្ពុជាទាំងអស់មានការីកចម្រើនឡើង។ នៅតាមព្រះសហគមន៍នីមួយៗ មានលោកបូជាចារ្យ បងស្រីមករស់នៅ និងធ្វើការផ្សេងៗជាមួយក្មេងកំព្រានិងអ្នកជម្ងឺ។ ជាពិសេសនោះ ព្រះសហគមន៍មានការីកចម្រើនហួសពីការស្មាន ដោយមានលោកអភិបាល ប៉ូល ទេពអ៊ីមជាអ្នកដឹកនាំ។ ហើយនៅសម័យនោះព្រះសហគមន៍នៅប្រទេសកម្ពុជាបានបែងចែកជាបីភូមិភាគធំៗគឺ៖ ភូមិភាគភ្នំពេញ ភូមិភាគបាត់ដំបង និងភូមិភាគកំពង់ចាម។ ដែលភូមិភាគទាំងបីនេះ សុទ្ធតែមានលោកអភិបាលគ្រប់គ្រង។
ក្នុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
ព្រះសហគមន៍ត្រូវធ្លាក់ក្នុងរបបខ្មៅងងឹត។ លោកបូជាចារ្យ បងស្រី
ក៏ដូចជាបងប្អូនគ្រីស្តបរិស័ទនិងប្រជាជនកម្ពុជាទាំងអស់ត្រូវជំលាសចាកចេញពីភូមិស្រុកទៅកាន់កន្លែងផ្សេងៗដែលអង្គការ
ប៉ុល ពត បានកំណត់។
ស្ថិតក្នុងសម័យនោះ
មានលោកបូជាចារ្យមួយចំនួនត្រូវបានសម្លាប់ព្រោះតែជំនឿនិងសេចក្តីស្រឡាញ់។
ជាមួយគ្នានោះ លោកអភិបាលទេព អ៊ីម និងលោកបូជាចារ្យ ហ្សង់ និងប្រជាជនខ្មែរមួយចំនួនត្រូវបានទាហានខ្មែរក្រហមបាញ់សម្លាប់។
មួយចំនួនទៀតត្រូវភៀសខ្លួនទៅជ្រកកោននៅប្រទេសជិតខាង។
From 1975 to 1979, the community fell into darkness. Priests, sisters, as well as Christian brothers and sisters, and all Cambodians were evacuated from their villages to other places designated by Pol Pot.In those days some priests were killed for their faith and love. At the same time, Governor Tep Im and Priest Jean and some Cambodians were shot dead by Khmer Rouge soldiers. Others have fled to neighboring countries.
នៅក្រោមរបបនោះ
បងប្អូនគ្រីស្តបរិស័ទមិនហ៊ានជួបជុំគ្នានោះទេ
អ្នកខ្លះលួចជួបជុំគ្នានៅកន្លែងស្ងាត់ដើម្បីអធិដ្ឋានអង្វរព្រះជាម្ចាស់។ ក្នុងឆ្នាំ១៩៨២
កន្លែងពេទ្យយាយជីត្រូវបានរដ្ឋាភិបាលរឹបអូសយកធ្វើជាមន្ទីរសុខាភិបាល។ ក្នុងឆ្នាំ១៩៨៩
លោកបូជាចារ្យជនជាតិវៀតណាមឈ្មោះ ដាវ បានមកសួរសុខទុក្ខនិងស្នាក់នៅរយៈពេលខ្លី។
លោកបានធ្វើអគ្គសញ្ញាអាពាហ៍ពិពាហ៍ដល់គូរស្វាមីនិងពីធីសម្រុះសម្រួល
បុណ្យជ្រមុជទឹកនិងអគ្គសញ្ញាលាបថ្ងាស
ធ្វើអោយព្រះសហគមន៍រីកដុះដាលឡើង។ ក្នុងឆ្នាំ១៩៩០
លោកអភិបាលអេមីល ដេតម្ប បានមកសួរសុខទុក្ខបងប្អូនគ្រីស្តបរិស័ទយើង និងថ្វាយអភិបូជា
ជាផ្លូវការលើកទី១ នៅរណសិរ្សខេត្ត ចាប់តាំងពីពេលនោះមក។
ចាប់តាំងពីឆ្នាំ១៩៩២
លោកបូជាចារ្យជនជាតិបារាំងឈ្មោះ ប៊ែកណា ដុយប្រា និងសិស្សរបស់លោកអភិបាលមួយចំនួនតូច
មករស់នៅជាមួយព្រះសហគមន៍យើង។ តែដោយទីកន្លែងតូចពេក
លោកបានជួលផ្ទះនៅខាងក្រៅមួយរយៈ។
ក្នុងឆ្នាំ១៩៩៣
យើងទទួលបានដីបរិវេណព្រះវិហារវិញ យើងរួមគ្នាទាំងក្មេងទាំងចាស់
ប្រុសស្រីរៀបចំនិងសម្អាតការពារយ៉ាងសស្រាក់សស្រាំទាំងថ្ងៃទាំងយប់។
អំណរសប្បាយបានបំបាត់នូវការព្រួយ ការលំបាកគ្រប់យ៉ាង។
ក្នុងឆ្នាំ២០០០
អគ្គរាជទូតសម្តេចប៉ាប បានមកដល់ខេត្តបាត់ដំបង ហើយបានតែងតាំងលោកបូជាចារ្យឈ្មោះ អេនរីគេ ហ្វីការេដូ ជាជនជាតិអេស៉្បាញ
ធ្វើជាអភិបាលប្រចាំភូមិភាគបាត់ដំបងរហូតមកដល់សព្វថ្ងៃនេះ។
ឥឡូវនេះព្រះសហគមន៍មានការអភិវឌ្ឍឥតឈប់ឈរដោយបាននិងកំពុងសាងសង់ព្រះវិហារ
អគារសិក្សា មណ្ឌលនិងសកម្មភាពផ្សេងៗរួមមាន មណ្ឌលសិស្ស មណ្ឌលថែរក្សាជនពិការ
និងជនរងគ្រោះដោយសារគ្រាប់មីន អាហារដ្ឋាន សាលាមត្តេយ្យសម្រាប់បម្រើសេវាវិស័យអប់រំដល់កូនក្មេង
មណ្ឌលព្រះគម្ពីរ អគារអប់រំជំនឿ មណ្ឌលសុខភាព មានការពិនិត្យនិងផ្តល់ថ្នាំជាទៀងទាត់ដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវាសុខាភិបាល
មានជំនួយសម្រាប់អ្នកជម្ងឺក្រីក្រ និងកម្មវិធីអប់រំ បរិស្ថាន
រួមទាំងសិល្បៈនិងកម្មវិធីផ្សេងៗជាច្រើន។
In 2000, the Pope's ambassador arrived in Battambang province and appointed a Spanish priest, Enrique Fegaredo, as Bishop of the diocese of Battambang to this day.
The community is now constantly developing, building churches, school buildings, centers and other activities, including Student Centers, Care Centers for the Disabled and Landmine Victims, Canteens, Kindergartens, Educational Services for Children, Bible Centers, Faith Education Buildings, Health Centers, Free Regular Examinations and Medications for All Citizens Access to health services, assistance for the poor and environmental education programs, as well as arts and crafts.
Note: Video below
https://www.youtube.com/watch?v=Xkr-1-wjU4Y
Credit: LEY SOPHEA