The UNESCO World Heritage Committee unanimously declared the Koh Ker temple

 គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័នចុះ រមណីយដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ តាមរយៈសេចក្តីសម្រេច ៤៥ COM 8B.8 ក្នុងសម័យប្រជុំទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការសម្រេចបញ្ជូនរមណីដ្ឋានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិភណ្ឌពិភពលោកនេះ ធ្វើឡើងតាមសំណើររបស់រជរដ្ឋាភិបាលកម្ពុជា។

The UNESCO World Heritage Committee unanimously declared the Koh Ker temple site a World Heritage Site on 17 September 2023 by Resolution 45 COM 8B.8 at its 45th session in Riyadh, Saudi Arabia. The decision to list the Koh Ker temple site on the World Heritage List was made at the request of the Royal Government of Cambodia.

ព្រឹត្តិការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជា ដែលកេរមតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬលិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាងឡើងក្នុងសតវស្សទី១០ (ឆ្នាំ៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងមរណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

This new event is another source of pride for the people and the Kingdom of Cambodia, which inherited the cultural heritage of the ancient Khmer capital of Chok Korkyor or Lingpur, now called Koh Ker, built in the 10th century (928-944) by King Jayavarman IV. And the Khmer Ancestors are recognized by the International Council on Temples and Heritage (ICOMOS) as one of the greatest achievements of Cambodian architecture and of outstanding global value that needs to be inscribed on the World Heritage List.

សូមជម្រាបថា ប្រាសាទកោះកេរ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ប្រាសាទនេះ មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកចម្ងាយពីរាជធានីភ្នំពេញមាន ៤៦០គីឡូម៉ែត្រ។

Please be informed that Koh Ker temple is located in Koh Ker village, Srayong commune, Kulen district, Preah Vihear province. This temple is about 120 kilometers from Siem Reap and about 60 kilometers from Preah Vihear. The distance from Phnom Penh is 460 kilometers.

ប្រាសាទកោះកេរ មានទំហំផៃ្ទដី១៦គុណ១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា៕

Koh Ker temple has an area of ​​16 times 16 kilometers, including 98 temples. The temple has seven floors, 35 meters high, built since ancient times for worship in Brahmanism.



Post a Comment

Previous Post Next Post